Monday, February 15, 2016

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ [ អង់គ្លេស: League for Democracy Party (LDP), ប្រមុខគណបក្ស ៖ លោក ខឹម វាសនា | Khem Veasna ]

ការអនុវត្តន៍ច្បាប់អាចត្រូវបានអនុវត្ត ទៅលើមនុស្សគ្រប់គ្នាបាន លុះត្រាតែគ្រប់បុគ្គលជាពលរដ្ឋក្នុងសង្គមមួយ ពីពលរដ្ឋធម្មតារហូតដល់ មនុស្សកាន់ការកំពូលនៃប្រទេសនោះគឺនាយករដ្ឋមន្ត្រី ឬ ប្រធានាធិបតី ពុំមានកំលាំងធំជាងយន្តការរបស់ច្បាប់។ 
បើអំណាចប្រមូលផ្តុំទៅលើបុគ្គលណាមួយក្នុងប្រទេសនោះ នោះច្បាប់មិនអាចអនុវត្ត បានទៅលើគ្រប់មនុស្សបានឡើយ ជាពិសេសគឺបុគ្គលដែលមានអំណាចប្រមូលផ្តុំនោះឯង ហើយពេលនោះការរំលោភច្បាប់ច្បាស់នឹងកើតមានឡើងនៅក្នុងប្រទេសនោះដោយចៀសមិនផុតឡើយ។
ច្បាប់ចំពោះបុគ្គលដែលមានអំណាចប្រមូលផ្តុំ លែងមានតំលៃជាច្បាប់ទៀតហើយ គឺវាគ្រាន់តែជាក្រមសីលធម៌មួយដែលបុគ្គលដែលមានអំណាចប្រមូលផ្តុំ នោះ ចង់គោរព ឬមិនគោរពវាអាស្រ័យទៅលើឆន្ទ:របស់បុគ្គលនោះតែប៉ុណ្ណោះ។ ស្ថានភាពបែបនេះ វាជាស្ថានភាពអាក្រក់និងគ្រោះថ្នាក់បំផុតសំរាប់ពលរដ្ឋសាមញ្ញនៃប្រទេសនោះ។
បើប្រទេសអ្នកជួបស្ថានភាពអាក្រក់បែបនេះហើយហើយបើពលរដ្ឋក្នុងប្រទេសនោះដេកចាំអោយបុគ្គលដែលជាអ្នកកាន់អំណាចប្រមូលផ្តុំមានឆន្ទៈនឹងផ្លាស់ប្តូរឬកែសំរួលប្រព័ន្ធដឹកនាំប្រទេស ដើម្បើកុំអោយមានមនុស្សដែលមានអំណាចធំជាងយន្តការច្បាប់អាចរំលោភច្បាប់បាន នោះជាក្តីស្រមៃមួយដែលស្ទើរតែមិនអាចនឹងបានសំរេចទាល់តែសោះក្នុងភាពជាក់ស្តែង។
ជំរើសដែលប្រសើរ មានតែប្រជាពលរដ្ឋនៃប្រទេសនោះ ប្រមូលកំលាំងគ្នាបង្កើតជាចលនានយោបាយមួយដែលគោលនយបាយនៃចលនានយោបាយនោះ គឺសំដៅទៅរៀបចំកាត់បន្ថយប្រព័ន្ធដែលប្រមូលផ្តុំអំណាចនោះតែប៉ុណ្ណោះ ទើបអំណាចច្បាប់អាចអនុវត្តទៅគ្រប់មនុស្សក្នុងសង្គមនោះបាន៕











គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ [ អង់គ្លេស: League for Democracy Party (LDP), ប្រមុខគណបក្ស ៖ លោក ខឹម វាសនា | Khem Veasna ]